Thursday, March 23, 2017

Method to study Economy វិធីសាស្រ្តក្នុងការសិក្សាសេដ្ឋកិច្ចវិទ្យា


វិធីសាស្រ្តក្នុងការសិក្សាសេដ្ឋកិច្ចវិទ្យា

 
                    ក-ទ្រឹស្តី៖ គឺជាការដាក់ចេញនូវគោលការណ៍ទូទៅ ដែលប្រើសម្រាប់ពន្យល់ពីសកម្មភាពក្នុងពិភពលោក ។
                   ខ-សម្មតិកម្ម៖ គឺជាការព្យាការណ៍មួយ ដែលទាញបានដោយផ្ទល់ពីទ្រឹស្តីដែលបានពីការប្រៀបធៀបក្នុងពិភពពិត ។ សម្មតិកម្ម គឺទាញចេញពីគោលការណ៍សេដ្ឋកិច្ច ដែលបង្កើតជាទ្រឹស្តីសេដ្ឋកិច្ច។ ជាធម្មតា សម្មតិកម្មវាមានទម្រង់ជា បើ A កើនឡើង នោះ B ក៏កើនឡើងដែរ។ ឧទា. ប្រសិនបើថ្លៃឈ្នួលសាលាកើន នោះចំនួនសិស្សទៅរៀនតិចជាងមុន ។
                   គ-Ceteris Paribus៖ ជាពាក្យឡាតាំងមានន័យថា រាល់កត្តាដទៃទៀតមិនប្រែប្រួល ។ ដើម្បីធ្វើតេស្តសម្មតិកម្ម បើ A កើនឡើងនោះ B ក៏កើនឡើងដែគឺយើងចាំបាច់ត្រូវធ្វើឲ្យបានប្រាកដថា A ជាកត្តាតែមួយគត់ដែលធ្វើឲ្យ B កើនឡើង ។   ឧបមាថា ថ្លៃឈ្នួលសាលាបានកើនឡើង ហើយចំនួនសិស្សដែលចុះឈ្មោះចូលរៀនបានថយចុះ។ តើការណ៍នេះ វាមានន័យថា ថ្លៃឈ្នួលសាលាខ្ពស់ជាង វាបណ្តាលឲ្យចំនួនចុះឈ្មោះចូលរៀនថយចុះមែនឬទេ? ប្រសិនបើកត្តាដទៃទៀតវាមានការពាក់ព័ន្ធ វាក៏ប្រែប្រួលដែរ នោះយើងក៏មិនអាចដឹងឲ្យប្រាកដថា ថ្លៃឈ្នួលសាលាកើនធ្វើឲ្យថយចុះចំនួនសិស្សនោះទេ ។
          ឧទា. ប្រសិនបើតម្រូវការការងាររបស់សិស្ស ដែលបញ្ជាប់ការសិក្សានៅសាលានោះថយចុះ គឺចំនួនសិស្សដែលចុះឈ្មោះចូលរៀននៅសាលានោះក៏ថយចុះដែរ ។
                   ឃ-គោលការណ៍៖ គោលការណ៍សេដ្ឋកិច្ចជាសម្មតិកម្មមួយ ដែលគេបានធ្វើការសាកល្បង(តេស្ត)ជាច្រើនដង និងវាកើនឡើងស្របតាមពិភពពិត ។ ដូច្នេះ ការបង្កើតទ្រឹស្តីថ្មី ឬការពង្រីកទ្រឹស្តី គឺវាជួយពន្យល់ឲ្យកាន់តែប្រសើរថែមទៀត នូវសកម្មភាពរបស់ពិភពលោក ។ ដំណើរនៃការតេស្តសម្មតិកម្ម ការបង្កើតគោលការណ៍ និងការពង្រើកទ្រឹស្តីនេះ គឺវាចេះតែកើនឡើងបន្តឥតឈប់ឈរ ។
                   ង-Positive and Normative Economics
                     -Positive Economics: ជាផ្នែកមួយនៃសេដ្ឋកិច្ច ដែលព្យាយាមពន្យល់នូវវិធីដែលខឿនសេដ្ឋកិច្ចប្រតិបត្តិការជាក់ស្តែង ។ ប៉ុន្តែ តាមវិធីនេះ តម្រូវឲ្យសេដ្ឋវិទូចំណាយអស់ពេលយ៉ាងច្រើន ដើម្បីធ្វើតេស្តសម្មតិកម្ម ដូច្នេះបានជាភាគច្រើន គេអនុវត្តន៍តាម Normative Economics វិញ ។  
                     -Normative Economics: ជាផ្នែកមួយនៃសេដ្ឋកិច្ច ដែលបញ្ជាក់នូវវិធី ដែលខឿនសេដ្ឋកិច្ចនឹងត្រូវប្រតិបត្តិការ ។ គោលការណ៍សំខាន់របស់Normative Economics គឺឈរលើមូលដ្ឋាននៃតម្លៃដោយឡែក ការជឿជាក់ ឬបទដ្ឋានរបស់បុគ្គលម្នាក់ដែលព្យាយាមឲ្យពិភពលោករីកចម្រើន ។
II-បញ្ហាសេដ្ឋកិច្ចនៃភាពកម្រ(The Economics Problem of Scarcity)

No comments:

Post a Comment