Sunday, February 26, 2017
Politic
dsgjsdgasgsdg;gsdgagadgag
vsdsfsdfsdf
vsdsfsdfsdf
លំនាំដើមនៃសេដ្ឋកិច្ចវិទ្យា (An Introduction to Economics)
1- និយមន័យសេដ្ឋកិច្ចវិទ្យា
សេដ្ឋកិច្ចវិទ្យា ជាវិទ្យាសាស្រ្តសង្គមដែលសិក្សាពីការបែងចែកនូវរាលធនធានទាំងអស់ដើម្បីផលិតកម្មទ្រព្យ
និងសេវាកម្ម សម្រាប់បំពេញសេចក្តីត្រូវការគ្មានព្រំដែននៃអ្នកប្រើប្រាស់។
ដោយសាវវាជាវិទ្យាសាស្ត្រសង្គម គឺសេដ្ឋកិច្ចវិទ្យា ក៏ដូចជាសង្គមវិទ្យា
ឬវិទ្យាសាស្រ្តនយោបាយដែរ គឺវាសិក្សានូវរាល់ទំនាក់ទំនងនៃបុគ្គលទាំងអស់នៅក្នុងសង្គម
។ ប៉ុន្តែ វាខុសប្លែកពីវិទ្យាសាស្ត្រដទៃទៀត គឺសេដ្ឋកិច្ចវិទ្យា
វាស្ថិតលើផ្នែកមួយនៃសង្គមវិទ្យាដែលហៅថា ខឿនសេដ្ឋកិច្ច ។ ខឿនសេដ្ឋកិច្ច ជាប្រព័ន្ធផលិតកម្ម
បែងចែក និងប្រើប្រាស់ទ្រព្យ និងសេវាកម្ម ។
សេដ្ឋកិច្ច ជាប្រព័ន្ធសកម្មភាពរបស់មនុស្ស
ជាសមូហភាពទាក់ទិនទៅនឹងផលិតកម្ម ការបែងចែក និងការប្រើប្រាស់ធនធាន ។ ក្នុងន័យនេះ
សេដ្ឋកិច្ចមានអត្ថន័យយ៉ាងតិចចំនួនបីៈ
១-សេដ្ឋកិច្ចជាសំណុំទំនាក់ទំនងផលិតកម្មសង្គម និងជាខឿននៃទំនាក់ទំនងនេះ ។
ឧទា. ខ្លឹមសារស្តីពីទំនាក់ទំនងផលិតកម្ម សេដ្ឋកិច្ចទីផ្សារ ខឿនសេដ្ឋកិច្ចជាតិ
និងរចនាសម្ព័ន្ធសេដ្ឋកិច្ចផែនការជាដើម ។
២- សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬជាទំហំនៃសេដ្ឋកិច្ចមួយ ដូចជាៈ
សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់
និងសេដ្ឋកិច្ចពិភពលោក ។
៣- សេដ្ឋកិច្ចក្នុងន័យជាកម្មវត្ថុសិក្សា ឬជាវិទ្យាសាស្រ្ត ដូចជាៈ សេដ្ឋកិច្ចនយោបាយ(
Political Economy) វិទ្យាសាស្ត្រសេដ្ឋកិច្ច
(Science Economics) ទ្រឹស្តីសេដ្ឋកិច្ច (Economics
Theory) ។
ការបែងចែក (Allocation)
គឺជាដំណើរការបែងចែក ធនធានដើម្បីផលិតទំនិញ និងសេវាកម្ម និងដំណើរការបែងចែកទំនិញ
និងសេវាកម្មសម្រាប់អតិថិជនប្រើប្រាស់ ។
Subscribe to:
Posts (Atom)