Sunday, February 26, 2017

លំនាំដើមនៃសេដ្ឋកិច្ចវិទ្យា (An Introduction to Economics)



1-   និយមន័យសេដ្ឋកិច្ចវិទ្យា
សេដ្ឋកិច្ចវិទ្យា ជាវិទ្យាសាស្រ្តសង្គមដែលសិក្សាពីការបែងចែកនូវរាលធនធានទាំងអស់ដើម្បីផលិតកម្មទ្រព្យ និងសេវាកម្ម សម្រាប់បំពេញសេចក្តីត្រូវការគ្មានព្រំដែននៃអ្នកប្រើប្រាស់។ ដោយសាវវាជាវិទ្យាសាស្ត្រសង្គម គឺសេដ្ឋកិច្ចវិទ្យា ក៏ដូចជាសង្គមវិទ្យា ឬវិទ្យាសាស្រ្តនយោបាយដែរ គឺវាសិក្សានូវរាល់ទំនាក់ទំនងនៃបុគ្គលទាំងអស់នៅក្នុងសង្គម ។ ប៉ុន្តែ វាខុសប្លែកពីវិទ្យាសាស្ត្រដទៃទៀត គឺសេដ្ឋកិច្ចវិទ្យា វាស្ថិតលើផ្នែកមួយនៃសង្គមវិទ្យាដែលហៅថា ខឿនសេដ្ឋកិច្ច ។ ខឿនសេដ្ឋកិច្ច ជាប្រព័ន្ធផលិតកម្ម បែងចែក និងប្រើប្រាស់ទ្រព្យ និងសេវាកម្ម ។
សេដ្ឋកិច្ច  ជាប្រព័ន្ធសកម្មភាពរបស់មនុស្ស ជាសមូហភាពទាក់ទិនទៅនឹងផលិតកម្ម ការបែងចែក និងការប្រើប្រាស់ធនធាន ។ ក្នុងន័យនេះ សេដ្ឋកិច្ចមានអត្ថន័យយ៉ាងតិចចំនួនបីៈ
១-សេដ្ឋកិច្ចជាសំណុំទំនាក់ទំនងផលិតកម្មសង្គម និងជាខឿននៃទំនាក់ទំនងនេះ ។ ឧទា. ខ្លឹមសារស្តីពីទំនាក់ទំនងផលិតកម្ម សេដ្ឋកិច្ចទីផ្សារ ខឿនសេដ្ឋកិច្ចជាតិ និងរចនាសម្ព័ន្ធសេដ្ឋកិច្ចផែនការជាដើម ។
២- សេដ្ឋកិច្ចក្នុងន័យជាវិស័យ ផ្នែក ឬជាទំហំនៃសេដ្ឋកិច្ចមួយ ដូចជាៈ សេដ្ឋកិច្ចឧស្សាហកម្ម សេដ្ឋកិច្ចកសិកម្ម សេដ្ឋកិច្ចជាតិ សេដ្ឋកិច្ចតំបន់ និងសេដ្ឋកិច្ចពិភពលោក ។
៣- សេដ្ឋកិច្ចក្នុងន័យជាកម្មវត្ថុសិក្សា ឬជាវិទ្យាសាស្រ្ត ដូចជាៈ សេដ្ឋកិច្ចនយោបាយ( Political Economy) វិទ្យាសាស្ត្រសេដ្ឋកិច្ច (Science Economics) ទ្រឹស្តីសេដ្ឋកិច្ច (Economics Theory)
ការបែង​ចែក (Allocation) គឺជាដំណើរការបែងចែក ធនធានដើម្បីផលិតទំនិញ និងសេវាកម្ម និងដំណើរការបែងចែកទំនិញ និងសេវាកម្មសម្រាប់អតិថិជនប្រើប្រាស់ ។

No comments:

Post a Comment